This is a past event. Registration is closed. View other National Commercial Arbitration Centre (NCAC) events.

Event Details

មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) មានគោលបំណងសម្រេចឱ្យបាននូវ បរិយាកាសធុរៈកិច្ចមួយ ដែល សហគមន៍ធុរៈកិច្ច មានសិទ្ធិទទួលបានយន្តការនៃការដោះស្រាយជម្លោះពាណិជ្ជកម្ម យ៉ាងមានប្រសិទ្ធិភាព ជាពិសេស តាមរយៈសេវាមជ្ឈត្តការ។ វគ្គបណ្ដុះបណ្ដាលជំនាញមជ្ឈត្តការផ្នែកពាណិជ្ជកម្មនេះ ត្រូវបានបង្កើតឡើងដំបូង ដោយមានការជួយជ្រោមជ្រែងពីធនាគារពិភពលោក ក្នុងគោលបំណងដើម្បីកសាងចំណេះដឹង និងជំនាញក្នុងការបណ្ដុះបណ្ដាលដល់ មជ្ឈត្តករ និងអ្នកអនុវត្តវេទិការមជ្ឈត្តកម្មនាពេលអនាគត ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម ប្រកបដោយសមត្ថភាព និងប្រសិទ្ធភាព។ កម្មវិធីសិក្សានេះត្រូវបានបង្កើតឡើងដើម្បីពង្រឹងការយល់ដឹងកាន់តែស៊ីជម្រៅ​ អំពី មជ្ឈត្តការ និង ក្របខ័ណ្ឌនៃច្បាប់ ហើយការបង្កើតជំនាញដ៏សំខាន់សម្រាប់មជ្ឈត្តករ ក្នុងការដំណើរការមជ្ឈត្តការ ដោយទទួលបានភាពជោគជ័យ និង មានប្រសិទ្ធិភាព រួមទាំង បច្ចេកទេស ក្នុងការធ្វើសេចក្តី ព្រាងទុក និង មជ្ឈត្តវិនិច្ឆ័យ ដែល មាន ប្រសិទ្ធិ ភាពអាច អនុវត្ត បាន និងឱកាសសម្រាប់បេក្ខជនអាចចូលរួមមជ្ឈត្តការប្រតិដ្ឋ។ ​​


សម្រាប់វគ្គមួយនេះ បើកទទួលពាក្យចំពោះបេក្ខជន ដែលបានធ្លាប់ឆ្លងកាត់វគ្គសិក្សាកម្រិតបឋម និង មានឆន្ទៈពង្រឹងចំណេះដឹងរបស់ខ្លួនបន្ថែមទាក់ទងទៅនឹងមជ្ឈត្តការ។

វគ្គសិក្សានេះផ្តល់នូវចំណេះដឹងនិងជំនាញជាក់លាក់ដែលចាំបាច់សម្រាប់មជ្ឈត្តករ ក្នុងការគ្រប់គ្រងនិងបញ្ចប់ នីតិ វិធី មជ្ឈត្តការ។ នៅពេលបញ្ចប់វគ្គសិក្សានេះ សិក្ខាកាម នឹងទទួលបានចំណេះដឹង និងជំនាញមូលដ្ឋានដែល ផ្តល់សារៈប្រយោជន៍ ក្នុងការអនុវត្តន៍ ខ្លួនឱ្យក្លាយជាមជ្ឈត្តករ នៅ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ( ម.ជ.ម.)។

វគ្គមធ្យមសិក្សាមានចំនួន ១២ គឺ៖

វគ្គទី ១៖ កិច្ចព្រមព្រៀងផ្សះផ្សា និង ការចាប់ផ្តើមមជ្ឈត្តការ ​

វគ្គទី ២៖ ការបង្កើតវេទិកាមជ្ឈត្តកម្ម និងការជំទាស់ទៅនឹងមជ្ឈត្តការ

វគ្គទី ៣៖ ការទំនាក់ទំនង

វគ្គទី ៤៖ ការប្រជុំត្រៀម និងការណែនាំនីតិវិធី (១) និង (២)

វគ្គទី ៥៖ វិធានការបណ្តោះអាសន្ន

វគ្គទី ៦៖ ប្រភេទសវនាការលើអង្គសេចក្តី (១) និង (២)

វគ្គទី ៧៖ ការចាត់ចែងសវនាការ (១) និង (២)

វគ្គទី ៨៖ មជ្ឈត្តវិនិច្ឆ័យបណ្តោះអាសន្ន មជ្ឈត្តវិនិច្ឆ័យដោយផ្នែក និង មជ្ឍត្តវិនិច្ឆ័យចុងក្រោយ

វគ្គទី ៩៖ ការប្តឹងជំទាស់

វគ្គទី ១០៖ ការទទួលស្គាល់និងការអនុវត្ត (១) និង (២)

វគ្គទី ១១៖ ធាតុចាំបាច់នៃមជ្ឈត្តវិនិច្ឆ័យ (១) និង (២)

វគ្គទី ១២៖ ការព្រាងមជ្ឈត្តវិនិច្ឆ័យ (១) និង (២)


ចំណាំ៖ ម.ជ.ម. សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរកាលបរិច្ឆេទវគ្គសិក្សា និងកម្មវិធីនៃការសិក្សា តាមតម្រូវការចាំបាច់។



NCAC aims at achieving a business environment where business communities have access to an efficient commercial dispute resolution mechanism, in particular through arbitration service.


This Arbitration Skill Training Course was initially developed with support from the World Bank in order to build knowledge and skills to train future arbitrators and arbitration practitioners to effectively and efficiently resolve commercial disputes.


The curriculum was designed to deepen understanding of arbitration and its legal framework, as well as to build skills necessary for arbitrators to conduct arbitration successfully and effectively, including techniques to draft effective and enforceable arbitral awards and the opportunity to participate in the mock arbitration.


The course is open to those who passed the Introductory Level Course and are willing to deepen their knowledge of arbitration.

This course offers specific knowledge and skills that are necessary for arbitrators to manage and complete arbitration proceedings. Upon completion of this course, participants will obtain foundational knowledge and skills that are necessary to act as an arbitrator at NCAC arbitrations. The intermediate course consists of twelve modules:


Module 1: Arbitration Agreements and Commencement of Arbitration

Module 2: Constitution of the Tribunal and Challenge of Arbitration

Module 3: Communication

Module 4: Preliminary Meeting and Procedural Direction I & II

Module 5: Interim Measures

Module 6: Type of Substantive Hearing I & II

Module 7: Conduct of Hearing I & II

Module 8: Interim, Partial, and Final Awards

Module 9: Challenge and Appeal

Module 10: Recognition and Enforcement I & II

Module 11: Essential Elements of an Arbitral Award I & II

Module 12: Drafting an Arbitral Award I & II


Note: NCAC reserves the right to change the course date and methods of training as necessary.

Jul 26, 2022 to Oct 2, 2022 GMT+7

Add to Calendar

Agenda

Menu