This is a past event. Registration is closed. View other National Commercial Arbitration Centre (NCAC) events.

កម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្ម របស់ ម.ជ.ម. ប្រចាំឆ្នាំលើកទី២ ឆ្នាំ២០២២



កម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ("ម.ជ.ម.") គឺជាកម្មវិធីមួយដែល​អនុញ្ញាតឱ្យសាធារណៈជនដែលមានចំណាប់អារម្មណ៍ ក្នុងវិស័យមជ្ឈត្តការពាណិជ្ជ​កម្មទទួលបាននូវឱកាសក្នុងការដើរតួជាអ្នកតំណាងឱ្យគូភាគី​​ក្នុងដំណើរការមជ្ឈត្តការ។ គោលបំណងនៃការប្រកួតប្រជែងនេះ​ គឺដើម្បីជំរុញឱ្យមានការសិក្សាយល់ដឹង និងប្រើប្រាស់មជ្ឈត្តការជាយន្តការមួយក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម។ ការប្រកួតមជ្ឈត្តការប្រតិដ្ឋនេះផងដែរ ត្រូវបានបង្តើតឡើងដើម្បីទុកជាថ្នាលបណ្តុះបណ្តាលដល់អ្នកដែលប្រកបវិជ្ជាជីវៈ ​និងមានបំណងចង់ក្លាយខ្លួនជាមជ្ឈត្តករ ឬអ្នកតំណាងឲ្យគូភាគីក្នុងសំណុំរឿងមជ្ឈត្តការដែលបានយល់ដឹង អំពីនីតិវិធីសំខាន់ៗនានាពាក់ព័ន្ធនឹងដំណើរការនីតិវិធីមជ្ឈត្តការ ការតាក់តែងសេចក្តីថ្លែងទាមទារ សេចក្តីថ្លែងដោះសារ ព្រមទាំងការទាញហេតុផលផ្ទាល់មាត់នៅក្នុងសវនាការ។


សម្រាប់ព័ត៌មានលម្អិត សូមមើល វិធានសម្រាប់ការប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំលើកទី២។

Location

National Commercial Arbitration Centre
37th Floor, GIA Tower, Street Sopheak Mongkol, Tonle Bassac, Chamkarmorn, Phnom Penh, Cambodia
Phnom Penh, Cambodia

See route

Contact us

For additional event or venue information, please email oudam.khut@ncac.org.khYou can also reach us at +855 70486792

Sponsors and Partners