ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
បណ្ដុំសារព័ត៌មាន

ការកែប្រែសេវាកម្ម សម្រាប់អតិថិជនព្រូដិនសល ស្របតាមវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

 

ក្រុមហ៊ុនព្រូដិនសលកម្ពុជា សូមជម្រាបជូនថា​ ស្របតាមវិធានការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ​១៩​ មជ្ឈមណ្ឌលផ្តល់សេវាអតិថិជន នៅអគារវីត្រាស់ថាវវ័រ៍​ នឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១៩​ មេសា២០២១​ រហូតដល់មានការជូនដំណឹងជាថ្មី។ ​ប៉ុន្តែ ក្នុងអំឡុងពេលនេះយើងខ្ញុំនៅតែបន្តបើកដំណើរអាជីវកម្មជាធម្មតា តាមរយៈប្រព័ន្ធ ប្រតិបត្តិការ Online ក្នុងការផ្តល់សេវាកម្មផ្សេងៗជូនដល់អតិថិជន  ។

 

សេវាផ្នែកបណ្ណសន្យារ៉ាប់រង៖​ លោកអ្នកអាចធ្វើការស្នើផ្លាស់ប្តូរព័ត៌មាន ឫ សុំបន្តសុពលភាពលើកញ្ចប់បណ្ណសន្យារ៉ាប់រងដោយគ្រាន់តែទាញ​​យក​ពាក្យ​ស្នើសុំទាំងនោះពីគេហទំព័រក្រុមហ៊ុនយើងខ្ញុំ​ https://www.prudential.com.kh/en/policy-servicing/ រួចផ្ញើមកកាន់អាស័យដ្ឋាន   អ៉ីម៉ែល ​​pcla.alteration@prudential.com.kh

 

ផ្នែកទាមទារសំណង៖ ក្រុមការងារយើងខ្ញុំត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ព័ត៌មាន​ និងបកស្រាយរាល់ចម្ងល់របស់​លោកអ្នក​ដែល​ទាក់​ទង​នឹង​ការ​ស្នើសុំទាមទារសំណង។​ សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំតាមរយៈ​អ៉ីម៉ែល claims@prudential.com.kh​​​   ឫ ទូរស័ព្ទលេខ 095 964 222​ ឫ ចូលទៅកាន់គេហទំព័រក្រុមហ៊ុនយើងខ្ញុំ https://www.prudential.com.kh/en/make-a-claim/

 

ការបង់បុព្វលាភធានារ៉ាប់រងៈ ​ យើងផ្តល់ជូននូវជម្រើសជាច្រើនដល់អតិថិជនរបស់យើង ក្នុងការបង់បុព្វលាភធានារ៉ាប់រងជាមួយធនាគារដៃគូរ ។​ សូមស្វែងរកតារាងព័ត៌មានលម្អិត  “ការទូទាត់បុព្វលាភធានារ៉ាប់រង“ ក្នុង Premium Collection (Final - KH) (prudential.com.kh)

 

សម្រាប់អតិថិជនព្រូដិនសលកម្ពុជា ជាទីគោរពទាំងអស់ យើងខ្ញុំសូមជម្រាបជូនថា ប្រសិនបើលោកអ្នកមិនអាចធ្វើការបង់បុព្វលាភធានារ៉ាប់រងបាន ដោយសារតែមានការបិទខ្ទប់ ហើយការបង់បុព្វលាភធានារ៉ាប់រងរបស់លោកអ្នកមិនទាន់លើសពី ៦០ ថ្ងៃ នៃកាលបរិច្ឆេទបង់បុព្វលាភធានារ៉ាប់រង នោះបណ្ណសន្យារ៉ាប់រងរបស់លោកអ្នកនឹងមិនត្រូវបានផ្អាកជាបណ្ដោះអាសន្ននោះទេ។ ប្រសិនបើការបង់បុព្វលាភធានារ៉ាប់រងរបស់លោកអ្នក ហួសកាលបរិច្ឆេទបង់បុព្វលាភធានារ៉ាប់រង លើសពី ៦០ ថ្ងៃ ហើយលោកអ្នកមិនអាចធ្វើការបង់បុព្វលាភធានារ៉ាប់រងបាន ដោយសារតែមានការបិទខ្ទប់ នោះបណ្ណសន្យារ៉ាប់រងរបស់លោកអ្នកនឹងមិនត្រូវបានផ្អាកជាបណ្ដោះអាសន្ននោះទេ ប៉ុន្តែអត្ថប្រយោជន៍នៃបណ្ណសន្យារ៉ាប់រងរបស់លោកអ្នកនឹងរងផលប៉ះពាល់។ 

 

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទាក់ទងមកកាន់ផ្នែកសេវាអតិថិជនដែលមានទូរស័ព្ទលេខ​ ០២៣ ៩៦៤ ២២២ ឫ ១៨០០ ២១២២២៣ (ឥតគិតថ្លៃ)​ ឬ តាមរយៈអ៊ីម៉ែល៖ info@prudential.com.kh

 

 

 

 

សូមអរគុណ !